១.នឹកឡើងអៀនខ្មាសហួសនិងថ្លាថ្លែង ចិត្តសែនចំបែងនឹករឿងកន្លង
បងបានធ្វើខុសនិងស្រស់នួនល្អង បងមានចំណងពិបាកនិងស្រាយ
២.សារភាពដោយស្មោះបងស្រលាញ់អូន តែបងមានកូនប្រពន្ធជិតកាយ
ពិបាកចិត្តណាស់ណាស្រស់ឆោមឆាយ បងពិតសោកស្តាយទង្វើអតីត
បន្ទរ.អោយបងសុំទោសផងណាចរណៃ យើងគ្មាននិស្ស័យជាគូជីវិត
បានត្រឹមលួចលាក់ មិនបានមានសិទ្ធិ បញ្ហារួមរឹតបេះដូងឈឺផ្សា
៣.ប្រពន្ធកូនបងគាត់គ្មានកំហុស បងទេអ្នកខុសបានសាងបញ្ហា
បោកប្រាស់ចិត្តអូនបង្កើតសន្យា អោយរងទុក្ខាឈឺចាប់ម្នាក់ឯង...។