REACT-文本歌词

REACT-文本歌词

Pich Sophea -
发行日期:

មានអារម្មណ៍ថាចូលចិត្តគេ មិនដឹងទេថាមកពីអ្វី បេះដូងផ្តើមលោតហើយចាប់ផ្តើមភ័យ ខ្ញុំកើតអីក្នុងចិត្តគិតតែពីគេ

យល់ថាខ្លួនឯងខុសធម្មតា ភាពឯកាពីមុនបាត់ទៅណា ញញឹមម្នាក់ឯងហើយផ្តើមគិតផ្តេសផ្តាស វិលវល់ណាស់ចិត្តនេះក៏ហាមមិនបាន

នេះជាសញ្ញាបញ្ជាក់ថាស្រលាញ់គេមែនទេ ឆែកFacebook គេ តាមដានគ្រប់ពេលរៀងរាល់ថ្ងៃហើយ

ឃើញគេpost អ្វី នៅមិនស្ងៀមចូលReact ហើយ សង្ឃឹមថ្ងៃមួយគេបានឃើញខ្ញុំ React បេះដូងមកវិញ

ឆែកឆាតមើលផងមានមនុស្សផ្ញើរសារទៅឲ្យ បើបានឃើញហើយជួយReply មកខ្ញុំវិញផង