()-文本歌词

()-文本歌词

发行日期:

I.យប់នេះខ្ញុំព្រួយៗៗម្ល៉េះទេ ព្រួយព្រោះនឹកគេ ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ គេមានថ្មីហើយ គ្មាននឹកខ្ញុំប៉ិនសរសៃសក់ ខ្ញុំនឹកដង្ហក់ ស្ទើរតែចូលពេទ្យម្ដងៗ II.បែកគេកាលនោះខ្ញុំយំខ្លាំងណាស់ សំងំក្នុងផ្ទះទូរស័ព្ទបិទការឆ្លើយឆ្លង នៅក្នុងខួរក្បាលពាក្យ Happy ត្រូវរំលង មានតែខ្សែចង មាត់បង្អួចត្រៀមនឹងស្លាប់ III.ចង់ក្លាយជាកូនក្មេង លេងហើយគេងភ្លឹងៗ រឿងកើតទុក្ខមិនដឹង ដឹងតែរឿងសប្បាយ មិនដូចជាពេលនេះ ខួរក្បាល មានតែខ្វល់ខ្វាយ មិនណាយ អឺងអើយនឹកគេ IV.មិនខ្វះទេមនុស្សស្រីលើផែនដីនេះ តែមនុស្សម្នាក់ពិសេសពិបាករកណាស់ ជួយប្រាប់ផងឯណាមានដូចអូនខ្លះ ចង់ជួបណាស់ម្ដងទៀតបងនឹងខំថែ V.មិនខ្វះទេមនុស្សស្រីលើផែនដីនេះ តែមនុស្សម្នាក់ពិសេសពិបាករកណាស់ សូមទោសផងរឿងរ៉ាវពីមុន ចេះក្បត់កុហកបោកប្រាស់ ធ្វើឱ្យអូនអស់ទ្រាំលែងបាន