(ប្រុស) បុកពោះខ្លាំងណាស់ ខ្យល់បក់សក់បះ ប៉ះអ្នកមេម៉ាយ ស្រង់ក្លិនពីចម្ងាយ ជួបក្រមុំក្លែងក្លាយសាច់សឡើងខ្ចី ឃើញហើយឡើងលង់ ជង្គង់បងទន់លត់ឡើងដល់ដី ស្អាតណាស់អូយ…នាងស្រី ដាក់ឈ្មោះឱ្យថ្លៃមេម៉ាយ Grade A អូយ… មេម៉ាយ Grade A អូយ… ទាស់តែមេម៉ាយអូយ… (ស្រី) អ្នកមេម៉ាយខុសអី បងកុំប្រកាន់អ្វីនឹអ្នកមេម៉ាយ បាយកកក៏បាយ តិចត្រូវគេងស្តាយមេម៉ាយឡើងថ្លៃ មេម៉ាយសម័យឥឡូវ មេម៉ាយសល់ផ្ទះមេម៉ាយសល់ដី សូមបងអើយកុំភ័យ អូនក្រមុំទេថ្លៃ គឺក្រមុំ Grade A ក្រមុំ Grade A អើយ អូនក្រមុំ Grade A អើយ (ប្រុស) បងនៅកំលោះ ស្វែងរកស្នេហ៍ស្មោះ គ្រប់ខេត្តគ្រប់ស្រុក កាត់វាលចូលថ្លុក ចូលរាំវង់ផ្លុកជួបមុខមាសមេ ឃើញហើយបងលង់ សម្រស់ឆោមយង់ក្រមុំ Grade A បើអូនអ្ហើយព្រមស្នេហ៍ បងឱ្យឪម៉ែចូលស្តីអូនហើយ ចូលស្តីអូនហើយ អូយ… ចូលស្តីអូនហើយ (ស្រី) កំលោះបងអើយៗៗៗ អើយបង រាំនឹងស្រីម្តង ម្តេចក៏ប្រុសបងបាក់ចិត្តលង់ស្នេហ៍ បើបងស្មោះពិតវម្មិតគិតចង់ចូលដល់ឪម៉ែ អូនក្រមុំអើយ Grade A មិនសុំអីទេ សុំតែបេះដូង សុំតែបេះដូងអើយ សុំតែបេះដូង (ប.ស) ថ្ងៃនេះរាំវង់ បងនិងឆោមយង់រាំវង់ជួបស្នេហ៍ ក្រមុំ Grade A កំលោះសៅកែសាងស្នេហ៍ដំបូង យើងសាងស្នេហ៍ពិត ជួបគ្នាចៃដន្យពេលបានរាំវង់ បងនិងអើយឆោមយង់ថែស្នេហ៍ឱ្យគង់ដល់ចាស់កោងខ្នង ដល់ចាស់កោងខ្នងអើយ ដល់ចាស់កោងខ្នងអើយ